នាព្រឹកថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នាទី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអង្គភាព ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងសេចក្ដីណែនាំចំនួន ២ រួមមាន៖ ១).សេចក្តីព្រាងសេចក្ដីណែនាំស្ដីពីទម្រង់របាយការណ៍ស្ដីពីការពិនិត្យឡើងវិញលើប្រសិទ្ធភាពប្រតិបត្តិការរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និង ២).សេចក្តីព្រាងសេចក្ដីណែនាំស្ដីពីការរៀបចំរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញលើប្រសិទ្ធភាពប្រតិបត្តិការរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដោយមានការចូលរួមពីលោកអនុប្រធានអង្គភាព ថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានអង្គភាព បានទទួលយកសេចក្តីព្រាងសេចក្តីណែនាំដែលការិយាល័យជំនាញបានរៀបចំនិងបានណែនាំឲ្យការិយាល័យជំនាញរៀបចំបន្តនីតិវិធីស្នើសុំដាក់ឲ្យអនុវត្តជាធរមាន។ ជាចុងបញ្ចប់ ឯកឧត្តមប្រធានអង្គភាព បានវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញទាំងអស់ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារតាមតួនាទី និងភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ កិច្ចប្រជុំនេះត្រូវបានបញ្ចប់នាវេលាម៉ោង១១: ៣០នាទី ប្រកបដោយផ្លែផ្កា និងការទទួលខុសត្រូវខ្ពស់។