នាព្រឹកថ្ងៃពុធ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំអនុប្រធានអង្គភាព ថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់​ដឹកនាំការិយាល័យនិងមន្រ្តីជំនាញទាំងអស់របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បាន​រៀបចំទេយ្យទាន ទេយ្យវត្ថុ និងគ្រឿងបរិក្ខាប្រគេន​ដល់ព្រះសង្ឃ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដើម្បីបង្សុកូល ឧទ្ទិសបុណ្យកុសលជូន ចំពោះវិញ្ញាណក្ខន្ធ និងបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិកាទាំង ៧ (ប្រាំពីរ) សន្តាន ក្នុងសង្សារវដ្ត និងដួងវិញ្ញាណក្ខន្ធវិរកងទ័ពខែ្មរទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី ​ដើម្បីសុខសន្តិភាព ។ ក្នុងវត្តទួលសន្តិវ័ន (ហៅ វត្តទួលអស់លោក) សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ​ រាជធានី ភ្នំពេញ ។