នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនធាគារ (អ.ស.ហ.) លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.បានដឹកនាំវគ្គបណ្ដុះបណ្ដាលផ្ទៃក្នុងលើ “ស្ដង់ដា យន្តការនីតិវិធី និងលក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃការប្រតិបត្តិការគោលការណ៍គ្រឹះក្រមសីលធម៌វិជ្ជាជីវៈ”ក្រោមការធ្វើបង្ហាញដោយលេខាធិការ គ.ត.ក. ជូនសវនករ និងឋានុក្រមពាក់ព័ន្ធ ក្នុងការត្រៀមលក្ខណៈចូលរួមការវាយតម្លៃការប្រតិបត្តិគោលការណ៍គ្រឹះក្រមសីលធម៌របស់សវនករ ដើម្បីជំរុញដំណើរការនៃការវាយតម្លៃ ប្រកបដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព និងភាពត្រឹមត្រូវ។ កិច្ចប្រជុំត្រូវបានបញ្ចប់ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។