នាព្រឹកថ្ងៃចន្ទ ៧កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ​ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំកម្រិតផ្ទៃក្នុងអង្គភាព ដើម្បីពិនិត្យលើសេចក្ដីព្រាងសេចក្ដីណែនាំស្ដីពីការបំពេញទម្រង់បញ្ជីត្រួតពិនិត្យរបស់បណ្ដាអង្គភាពក្រោមឱវាទ អ.ស.ហ. តាមគំរូទម្រង់បញ្ជី​ត្រួត​ពិនិត្យ​របស់​អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដោយមាន​ការចូលរួមពី​លោកអនុ​ប្រធានអង្គភាព ថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្ត្រីជំនាញរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធា​នអង្គភាព បានផ្តល់ការណែនាំ និងធាតុមួយចំនួនដល់​​ការិយាល័យជំនាញ ដើម្បីកែសម្រួលបន្ថែមទៅលើការរៀបចំសេចក្ដីព្រាងសេចក្ដីណែនាំនេះក្នុងគោលបំណងធានា​បាននូវភាពពេញ​លេ​ញ គ្រប់​ជ្រុ​ង​ជ្រោយ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព និង​ស័ក្ដិសិទ្ធិភាពខ្ពស់។ កិច្ចប្រជុំនេះ ត្រូវបានបញ្ចប់នាវេលាម៉ោង ១១:៣០នាទី ប្រកបដោយផ្លែផ្កា និងកិច្ចសហការខ្ពស់។