កិច្ចប្រជុំពិភាក្សាតាមរយៈប្រព័ន្ធវីដេអូហ្សូម (Zoom) ស្តីពី “ការពិនិត្យឡើងវិញ ការអនុវត្តការប្រមូលចំណូល ការអនុវត្តចំណាយ និងបង់ភាគទាន ១០% ជូនអគ្គលេខាធិការដ្ឋាន អ.ស.ហ.”
នារសៀលថ្ងៃពុធ ៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំមន្ត្រីជំនាញចូលរួមកិច្ចប្រជុំពិភាក្សាតាមរយៈប្រព័ន្ធវីដេអូហ្សូម (Zoom) ស្តីពី “ការពិនិត្យឡើងវិញ ការអនុវត្តការប្រមូលចំណូល ការអនុវត្តចំណាយ និងបង់ភាគទាន ១០% ជូនអគ្គលេខាធិការដ្ឋាន អ.ស.ហ.”...