កិច្ចប្រជុំបូកសរុបសមិទ្ធផលការងារខែកញ្ញា ឆ្នាំ២០២៦ របស់នាយកដ្ឋានសវនកម្មទី១ នៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.
នាព្រឹកថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ លោក ឈុំ សេរីវុធ អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារខែកញ្ញា ឆ្នាំ២០២៦ របស់នាយកដ្ឋានសវនកម្មទី១ នៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញនៃនាយកដ្ឋានសវនកម្មទី១។ ជាលទ្ធផលនៃកិច្ចប្រជុំ លោកអនុប្រធានអង្គភាព បានពិនិត្យ និងវាយតម្លៃលើការអនុវត្តការងារសម្រេចបានលទ្ធផលល្អប្រសើរធៀបនឹងផែនការសកម្មភាពដែលបានកំណត់ ព្រមទាំងកោតសរសើរដល់ការខិតខំប្រឹងប្រែង និងការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់នៃនាយកដ្ឋានសវនកម្មទី១។…
