កិច្ចប្រជុំបូកសរុបសមិទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២៣ និងផ្តល់បណ្ណសរសើរជូនដល់មន្រ្តីឆ្នើមប្រចាំខែតុលា ឆ្នាំ២០២៣ របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.
នាព្រឹកថ្ងៃពុធ ៣កើត ខែកត្តុិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២៣ និងផ្តល់បណ្ណសរសើរជូនដល់មន្រ្តីឆ្នើមប្រចាំខែតុលា ឆ្នាំ២០២៣ របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន, ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញក្រោមឱវាទទាំងអស់។...