នៅព្រឹកថ្ងៃចន្ទ ៩កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ដោយអនុលោមតាមអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ) និងអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ក្នុងឆ្នាំ២០២៣ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃ កសហវ បានផ្តល់ វគ្គបណ្តុះបណ្តាលដល់មន្រ្តីអង្គភាពសវនកម្មផ្ទៃក្នុង អ.ស.ហ. លើប្រធានបទការធ្វើសវនកម្មហិរញ្ញវត្ថុ នៅទីតាំងអគារ អ.ស.ហ. ជាន់ទី៩ ចំនួនពីរថ្ងៃនៅថ្ងៃទី ២៦-២៧ ខែមិថុនា ឆ្នាំ២០២៣។