នាព្រឹកថ្ងៃចន្ទ ១៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១០:០០ នាទីព្រឹក ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំកម្រិតផ្ទៃក្នុងអង្គភាពដើម្បីពិនិត្យ និងផ្តល់យោបល់ទៅលើសេចក្តីព្រាងស្តង់ដាសន្និដ្ឋានការអនុវត្តការប្រមូលចំណូល ការអនុវត្តចំណាយ និងការប្រើប្រាស់ភាគទាន ប្រចាំត្រីមាស និងប្រចាំឆ្នាំ សម្រាប់សវនករនៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ប្រើប្រាស់ក្នុងការអនុវត្តសេចក្ដីណែនាំលេខ ០០២ អ.ស.ហ.ស.ណ.ន. ស្ដីពីយន្តការ និងនីតិវិធីនៃការពិនិត្យឡើងវិញ ការអនុវត្តការប្រមូលចំណូល ការអនុវត្តចំណាយ កាបង់ភាគទាន និងការប្រើប្រាស់ភាគទានប្រចាំត្រីមាស និងប្រចាំឆ្នាំរបស់អង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញនៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធាន បានផ្តល់អនុសាសន៍ណែនាំមួយចំនួនដើម្បីបំពេញបន្ថែមលើការរៀបចំសេចក្តីព្រាងស្ដង់ដានេះ ឲ្យកាន់តែមានភាពពេញលេញ ភាពគ្រប់គ្រាន់ និងអាចអនុវត្តបានផងដែរ។ ជាចុងបញ្ចប់ ឯកឧត្តមប្រធាន ក៏បានវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទាំងអស់ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារតាមតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់។ កិច្ចប្រជុំត្រូវបានបញ្ចប់នៅវេលាម៉ោង ១១: ៤៥នាទី ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។
………………………………….