នាព្រឹក ថ្ងៃពុធ ២រោច ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទីព្រឹក ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំកម្រិតផ្ទៃក្នុងអង្គភាព ដើម្បីពិនិត្យទៅលើសេចក្តីព្រាង “សេចក្តីណែនាំស្តីពីទម្រង់របាយការណ៍ស្តីពីការពិនិត្យឡើងវិញលើសមិទ្ធកម្មប្រចាំត្រីមាស និងប្រចាំឆ្នាំរបស់បណ្តាអង្គភាពក្រោមឱវាទ អ.ស.ហ.” ដោយមានការចូលរួមពីលោកអនុប្រធានអង្គភាព ថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានអង្គភាព បានផ្តល់អនុសាសន៍ណែនាំ និងផ្តល់ធាតុចូលមួយចំនួន ដល់ជំនាញសម្រាប់ប្រើប្រាស់ជាមូលដ្ឋានក្នុងការកែសម្រួលនិងពិនិត្យសម្អាតសេចក្តីព្រាងក្នុងគោលបំណងធានាបាននូវភាពពេញលេញ និងគ្រប់ជ្រុងជ្រោយ។ កិច្ចប្រជុំនេះ ត្រូវបានបញ្ចប់វេលាម៉ោង ១០:៣០ នាទីព្រឹក ប្រកបដោយផ្លែផ្កា និងការទទួលខុសត្រូវខ្ពស់។
