នាព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នាទី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអង្គភាពដើម្បីពិនិត្យលើសេចក្ដីព្រាងសេចក្តីណែនាំចំនួន៣ រួមមាន៖ ១).សេចក្តីណែនាំស្តីពីយន្តការ និងនីតិវិធីនៃការវាយតម្លៃលទ្ធផលនៃការអនុវត្តផែនការសកម្មភាពបីឆ្នាំរំកិលរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ., ២).សេចក្តីណែនាំស្តីពីស្តង់ដាវាយតម្លៃលទ្ធផលនៃការអនុវត្តផែនការសកម្មភាពបីឆ្នាំរំកិលរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និង ៣).សេចក្តីណែនាំស្តីពីទម្រង់របាយការណ៍ស្ដីពីការវាយតម្លៃលទ្ធផលនៃការអនុវត្តផែនការសកម្មភាពបីឆ្នាំរំកិលរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដោយមានការចូលរួមពីលោកអនុប្រធានអង្គភាព ថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធាន បានផ្តល់ការណែនាំ និងធាតុចូលមួយចំនួនដល់ការិយាល័យជំនាញដើម្បីរៀបចំកែសម្រួលបន្ថែមលើសេចក្ដីព្រាងសេចក្តីណែនាំទាំង៣ខាងលើ ក្នុងគោលបំណងធានាបាននូវភាពពេញលេញ គ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបាន។ កិច្ចប្រជុំនេះ បានបញ្ចប់នាវេលាម៉ោង ១១:៣០នាទី ប្រកបដោយផ្លែផ្កា និងកិច្ចសហការខ្ពស់។