នារសៀលថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំកម្រិតអន្តរនាយកដ្ឋានដើម្បីពិនិត្យលើសេចក្តីព្រាងបញ្ជីត្រួតពិនិត្យស្តីពីការតាមដានការអនុវត្តអនុសាសន៍សវនកម្មធនធានមនុស្ស ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ នៅក្នុងកិច្ចប្រជុំនេះ លោកអនុប្រធានអង្គភាពក៏បានផ្តល់ជាអនុសាសន៍ណែនាំដើម្បីបំពេញបន្ថែមលើខ្លឹមសារនៃសេចក្តីព្រាងបញ្ជីត្រួតពិនិត្យនេះផងដែរ។ ជាចុងបញ្ចប់ លោកអនុប្រធានអង្គភាពបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទាំងអស់ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត ប្រកបដោយប្រសិទ្ធភាព និងស័កិ្តសិទ្ធិភាព។ កិច្ចប្រជុំនេះត្រូវបានបញ្ចប់នៅវេលាម៉ោង ៤:០០ នាទីប្រកបដោយផ្លៃផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។