នាព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអង្គភាព ដើម្បីពិនិត្យលើសេចក្តីព្រាងសេចក្តីណែស្ដីពីយន្តការនិងនីតិវិធីនៃការរៀបចំបែបបទស្នើសុំនៃការដំឡើងឋានន្តរស័ក្តិ ថ្នាក់គ្រឿងឥស្សរិយយសនិងប័ណ្ណសរសើរជូនមន្ត្រីរាជការរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដោយមានការចូលរួមពីអនុប្រធានអង្គភាព ថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានអង្គភាព ក៏បានផ្តល់នូវអនុសាសន៍ណែនាំ និងធាតុចូល ដើម្បីបំពេញបន្ថែមលើខ្លឹមសារនៃសេចក្តីព្រាងសេចក្តីណែនាំទាង់អស់ខាងលើឲ្យកាន់តែមានភាពពេញលេញ និងអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាចុងបញ្ចប់ ឯកឧត្តមប្រធានអង្គភាព ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទាំងអស់ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់។
………………………………….