នាព្រឹកថ្ងៃសុក្រ ១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ (អ.ស.ហ.) និងជាប្រធានគណៈកម្មការចំពោះកិច្ចបានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យនិងវាយតម្លៃលើសេចក្តីព្រាងរបាយការណ៍សវនកម្មប្រចាំឆ្នាំ ២០២៥ និងសេចក្តីព្រាងរបាយការណ៍តាមដានការអនុវត្តអនុសាសន៍សវនកម្មគ្រាមុនរបស់អង្គភាពក្រោមឱវាទ អ.ស.ហ. សម្រាប់ការិយបរិច្ឆេទឆ្នាំ ២០២៤ ដែលរៀបចំដោយសវនករទទួលបន្ទុករបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ ជាលទ្ធផលគណៈកម្មការចំពោះកិច្ចបានសម្រេចឯកភាពទទួលយកនូវការបំភ្លឺរបស់សវនករទទួលបន្ទុក និងអនុញ្ញាតឱ្យសវនករទទួលបន្ទុកបន្តនីតិវិធីរៀបចំរបាយការណ៍សវនកម្មប្រចាំឆ្នាំ២០២៥ និងរបាយការណ៍តាមដានការអនុវត្តអនុសាសន៍សវនកម្មគ្រាមុនរបស់អង្គភាពក្រោមឱវាទ អ.ស.ហ. សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៤។ កិច្ចប្រជុំគណៈកម្មការចំពោះកិច្ចបានបញ្ចប់ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។
………………………………….