នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចំាខែឧសភា ឆ្នាំ២០២៥ និងទិសដៅការងារប្រចាំខែមិថុនា ឆ្នាំ២០២៥ របស់នាយកដ្ឋានសវនកម្មទី២ ព្រមទាំងផ្តល់បណ្ណសសើរជូនដល់មន្រ្តីធ្នើមប្រចំាខែឧសភា ឆ្នាំ២០២៥ របស់នាយកដ្ឋានសវនកម្មទី២ ដែលមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន, ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញរបស់នាយកដ្ឋានសវនកម្មទី២។ ជាលទ្ធផលនៃកិច្ចប្រជុំលោកអនុប្រធានអង្គភាព បានធ្វើការវាយតម្លៃខ្ពស់លើសមិទ្ធផលការងារដែលសម្រចបានក្នុងខែឧសភា ឆ្នាំ២០២៥ ព្រមទាំងកោតសសើរដល់ការខិតខំប្រឹងប្រែង និងការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទាំងអស់​នៃនាយកដ្ឋានសវនកម្មទី២ ផងដែរ។ នៅក្នុងកិច្ចប្រជុំនេះ លោកអនុប្រធានអង្គភាព បានផ្តល់ជាអនុសាសន៍ និងណែនាំតម្រង់ទិសការងារមួយចំនួនសម្រាប់អនុវត្តនៅខែបន្ទាប់។ ជាចុងក្រោយលោកអនុប្រធានអង្គភាពបានថ្លែងអំណរគុណដល់មន្រ្តីទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ប្រកបដោយប្រសិទ្ធភាព ស័ក្កិសិទ្ធិភាព និងគណនេយ្យភាពក្នុងការអនុវត្តការងារ។