នាព្រឹកថ្ងៃចន្ទ ៦រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១០:០០នាទី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអង្គភាព ដើម្បីពិនិត្យលើសេចក្តីព្រាងសេចក្តីណែនាំចំនួន ៣ រួមមាន៖ ១).សេចក្តីណែនាំស្តីពីទម្រង់របាយការណ៍តាមដានការអនុវត្តអនុសាសន៍សវនកម្មរបស់អង្គភាពសវនកម្មផ្ទៃក្នុង អ.ស.ហ., ២).សេចក្តីណែនាំស្តីពីស្តង់ដារបាយការណ៍តាមដានការអនុវត្តអនុសាសន៍សវនកម្មរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និង៣).សេចក្តីណែនាំស្តីពីយន្តការ និងនីតិវិធីនៃការរៀបចំរបាយការណ៍តាមដានការអនុវត្តអនុសាសន៍សវនកម្មរបស់អង្គភាពសវនកម្មផ្ទៃក្នុង អ.ស.ហ. ដោយមានការចូលរួមពីលោកអនុប្រធានអង្គភាព ថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញរបស់អង្គភាពសវនកម្មផ្ទៃក្នុង អ.ស.ហ.។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធាន បានផ្តល់អនុសាសន៍ណែនាំ និងធាតុចូលជាច្រើនដល់មន្រ្តីជំនាញសម្រាប់ប្រើប្រាស់ជាមូលដ្ឋានក្នុងការកែសម្រួលបន្ថែមលើសេចក្តីព្រាងសេចក្តីណែនាំទាំង៣ខាងលើឲ្យមានភាពពេញលេញ និងត្រឹមត្រូវ។ ជាចុងបញ្ចប់ ឯកឧត្តមប្រធានអង្គភាព បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទាំងអស់ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់។ កិច្ចប្រជុំត្រូវបានបញ្ចប់នៅវេលាម៉ោង១១:៣០នាទី ប្រកបដោយផ្លែផ្កា និងការទទួលខុសត្រូវខ្ពស់។