នាព្រឹកថ្ងៃចន្ទ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំស្តីពីលទ្ធផលនៃការសិក្សាស្រាវជ្រាវអំពីតម្រូវការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានក្នុងការអនុវត្តការងារសវនកម្ម និងការងារចរន្តរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដោយមានការចូលរួមពីថ្នាក់ដឹកនាំអនុប្រធានអង្គភាព ថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធាន បានផ្តល់ការណែនាំ និងតម្រង់ទិសជាយុទ្ធសាស្រ្តជូនដល់មន្រ្តីជំនាញនៃនាយកដ្ឋានក្រោមឱវាទអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ទាំងអស់ ដើម្បីពិនិត្យលើកិច្ចការងារបែបប្រពៃណីយ៍ឲ្យប្រែទៅជាការអភិវឌ្ឍន៍តាមបែបឌីជីថលនៅគ្រប់ទិដ្ឋភាពកិច្ចការងារទាំងអស់នៅក្នុងអង្គភាពសវនកម្មផ្ទៃក្នុង។ ជាចុងបញ្ចប់ ឯកឧត្តមប្រធាន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទាំងអស់ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់។
