នាព្រឹកថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំអនុប្រធានអង្គភាព ថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យនិងមន្រ្តីជំនាញទាំងអស់របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ទៅប្រគេនទេយ្យទាន និងទេយ្យវត្ថុ មាន ទៀនព្រះវស្សា ស្លាដក អង្ករ មី ទឹកក្រូច ទឹកសុទ្ធ និងបរិក្ខាជាច្រើនទៀត ដើម្បីប្រគេនដល់ព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សាក្នុងអាវាសវត្តបទុមវារី (ហៅ វត្តឃ្មួញ) សង្កាត់កាកាប ខណ្ឌសែនសុខ រាជធានី ភ្នំពេញ ។