នាព្រឹកថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលើការរៀបចំសេចក្តីព្រាងសេចក្ដីណែនាំស្ដីពីស្ដង់ដានៃការវាយតម្លៃការអនុវត្តអនុសាសន៍សវនកម្មរបស់អង្គភាពសវនកម្មផ្ទៃក្នុង ដោយមានការចូលរួមពីលោកអនុប្រធានអង្គភាព ថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានអង្គភាព បានផ្តល់អនុសាសន៍ណែនាំ កែសម្រួល និងផ្តល់នូវធាតុចូលសំខាន់ៗ ដើម្បីឱ្យសេចក្តីព្រាងសេចក្ដីណែនាំនេះមានភាពគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាពខ្ពស់។ កិច្ចប្រជុំនេះ បានបញ្ចប់នៅវេលាម៉ោង ១២:០០នាទី ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។