នាថ្ងៃព្រហស្បតិ៍ ១៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ(អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំកម្រិតអង្គភាព ដើម្បីពិនិត្យលើលំហូរនៃប្រព័ន្ធតាមដានត្រួតពិនិត្យឌីជីថល ដែលផ្តោតទៅលើមុខងារសវនកម្មឌីជីថល ដោយមានការចូលរួមពី លោកអនុប្រធានអង្គភាព ថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញពាក់ព័ន្ធរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានអង្គភាព និងអង្គប្រជុំ បានផ្តល់ធាតុចូលមួយចំនួនដល់ការិយាល័យជំនាញសម្រាប់ប្រើប្រាស់ជាមូលដ្ឋានក្នុងគោលបំណងធានាបាននូវភាពពេញលេញ គ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបាន។ កិច្ចប្រជុំនេះ ត្រូវបានបញ្ចប់ប្រកបដោយផ្លែផ្កា និងការទទួលខុសត្រូវខ្ពស់។
………………………………….
