នាព្រឹកថ្ងៃសុក្រ ១៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១០:០០ នាទីព្រឹក ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំកម្រិតផ្ទៃក្នុងអង្គភាពដើម្បីពិនិត្យ និងផ្តល់យោបល់ទៅលើសេចក្តីព្រាងមាតិកាគោលការណ៍ណែនាំស្តីពីការអនុវត្តការពិនិត្យឡើងលើអភិបាលកិច្ច ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញនៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធាន បានផ្តល់អនុសាសន៍ណែនាំមួយចំនួនដើម្បីបំពេញបន្ថែមលើការរៀបចំសេចក្តីព្រាងមាតិកានេះ ឲ្យកាន់តែមានភាពពេញលេញ ភាពគ្រប់គ្រាន់ និងអាចអនុវត្តបានផងដែរ។ ជាចុងបញ្ចប់ ឯកឧត្តមប្រធាន ក៏បានវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទាំងអស់ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារតាមតួនាទី និងភារកិច្ចប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់។ កិច្ចប្រជុំត្រូវបានបញ្ចប់នៅវេលាម៉ោង ១១:៤០ នាទី ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។
………………………………….