នាព្រឹកថ្ងៃអង្គារ ៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ (អ.ស.ហ.) និងជាប្រធានគណៈកម្មការចំពោះកិច្ច បានដឹកនាំសមាជិកចូលរួមកិច្ចប្រជុំដើម្បីពិនិត្យ និងវាយតម្លៃលើសេចក្តីព្រាងរបាយការណ៍សវនកម្មហិរញ្ញវត្ថុមិនបានព្រាងទុកសម្រាប់ការិយបរិច្ឆេទ២០២៤ របស់អង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកម្ម (ACSEP) នៃនិយ័តករបរធនបាលកិច្ច។ ជាលទ្ធផលគណៈកម្មការចំពោះកិច្ចបានសម្រេចឯកភាពទទួលយកនូវការរៀបចំសេចក្តីព្រាងរបាយការណ៍សវនកម្មហិរញ្ញវត្ថុមិនបានព្រាងទុកសម្រាប់ការិយបរិច្ឆេទ២០២៤ របស់អង្គភាពអនុវត្តគម្រោង ACSEP និងផ្ដល់ការអនុញ្ញាតឱ្យសវនករទទួលបន្ទុកបន្តនីតិវិធីការងារ។ កិច្ចប្រជុំគណៈកម្មការចំពោះកិច្ចបានបញ្ចប់នៅ ម៉ោង១១ : ៤៥ នាទីព្រឹក ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។
………………………………….