នារសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានរៀបចំកម្មវិធីប្រកួតប្រជែងការយល់ដឹងរបស់មន្ត្រីក្រោមឱវាទ អ.ស.ហ. ពាក់ព័ន្ធនឹងការអនុវត្តមុខងារសវនកម្ម ដោយកម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងជំរុញការយល់ដឹង និងវាស់វែងលើកម្រិតនៃការយល់ដឹងរបស់មន្ត្រីក្រោមឱវាទ អ.ស.ហ. ពាក់ព័ន្ធមុខងារសវនកម្ម។ កម្មវិធីនេះមានការចូលរួមប្រកួតប្រជែងពីមន្ដ្រីក្រោមឱវាទនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. និយ័តករមូលបត្រកម្ពុជា និយ័តករសន្តិសុខសង្គម និយ័តករធានារ៉ាប់រងកម្ពុជា និយ័តករបរធនបាលកិច្ច និយ័តករគណនេយ្យ និងសវនកម្ម និងនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ សរុបប្រមាណ ៣០រូប។