នារសៀលថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរ សេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំអន្តរនាយកដ្ឋានដើម្បីពិនិត្យ លើសេចក្ដីព្រាងសេចក្តីណែនាំស្តីពីការរៀបចំរបាយការណ៍សវនកម្មមិនបានព្រាងទុករបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ នៅក្នុងកិច្ចប្រជុំនេះ លោកអនុប្រធានអង្គភាព និងអង្គប្រជុំ បានផ្តល់ជាអនុសាសន៍ណែនាំនិងធាតុចូលមួយចំនួន ដើម្បីបំពេញបន្ថែមលើសេចក្តីព្រាងសេចក្តីណែនាំនេះផងដែរ។ ជាចុងបញ្ចប់ លោកអនុប្រធានអង្គភាព បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនំា និងមន្រ្តីជំនាញទាំងអស់ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងស្មារតីទទួលខុសត្រូវខ្ពស់។ កិច្ចប្រជុំត្រូវបានបញ្ចប់នៅវេលាម៉ោង ៣:៤៥ នាទី ប្រកបដោយផ្លែផ្លា និងស្មារតីទទួលខុសត្រូវខ្ពស់។