នារសៀលថ្ងៃសៅរ៍ ១១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុង បានអញ្ជើញចូលរួមទស្សនាការប្រកួតបាល់ទាត់ពានរង្វាន់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើកទី៤ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ រវាងក្រុមកីឡាបាល់ទាត់ អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. /និយ័តករមូលបត្រកម្ពុជា និងនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (អ.ស.ផ./ន.ម.ក./ន.អ.ប.) ប្រកួតជាមួយក្រុមបាល់ទាត់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា និងអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋនិងឯកជន (អ.គ.ល.ក./អ.រ.ជ.)។ ការប្រកួតនេះបានបញ្ចប់ត្រឹម ៩០:០០ នាទី ដោយលទ្ធផលក្រុមបាល់ទាត់ (អ.ស.ផ./ន.ម.ក./ន.អ.ប.) ៣ Vs ០ (អ.គ.ល.ក. /អ.រ.ជ.)។

ការប្រកួតបានបញ្ចប់ប្រកបដោយសាមគ្គីភាព និងស្មារតីកីឡា។