នាថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ បស្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមេសា គ.ស. ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. សហកាជាមួយក្រុមហ៊ុនឌីឡ័យធ៍ (ខេមបូឌា) ខូអិលធីឌី បានរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងស្តីពី “ការគ្រប់គ្រងហានិភ័យប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឈុន សម្បត្ដិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និងតំណាងក្រុមហ៊ុន ឌីឡ័យធ៍ (ខេមបូឌា) ខូអិលធីឌី។