នាព្រឹកថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៩:0០នាទី ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំកម្រិតអន្តរនាយកដ្ឋាន ដើម្បីពិនិត្យលើការរៀបចំសេចក្ដីព្រាងសេចក្ដីណែនាំចំនួន ២ (ពីរ) រួមមាន ៖ ១). សេចក្តីព្រាងសេចក្តីណែនាំស្តីពីយន្តការ និងនីតិវិធីនៃការរៀបចំក្របខ័ណ្ឌបទប្បញត្តិរបស់អង្គភាពសវនកម្មផ្ទៃក្នុង និង២). សេចក្តីណែនាំស្តីពីយន្តការ និងនីតិវិធីនៃការរៀបចំស្តង់ដានីតិវិធីប្រតិបត្តិផ្ទៃក្នុងរបស់អង្គភាពសវនកម្មផ្ទៃក្នុង” ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ នៅក្នុងកិច្ចប្រជុំនេះ លោកអនុប្រធានអង្គភាព និងអង្គប្រជុំបានផ្តល់ធាតុចូលមួយចំនួនដល់ការិយាល័យជំនាញសម្រាប់ប្រើប្រាស់ជាមូលដ្ឋានក្នុងការកែសម្រួលសេចក្តីព្រាងសេចក្តីណែនាំ ក្នុងគោលបំណងធានាបាននូវភាពពេញលេញ គ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបាន។ កិច្ចប្រជុំនេះ ត្រូវបានបញ្ចប់នៅវេលាម៉ោង ១១:៣០នាទី ប្រកបដោយផ្លែផ្កា និងការទទួលខុសត្រូវខ្ពស់។
………………………………….
