នាព្រឹកថ្ងៃចន្ទ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៦ ខែមេសា គ.ស.២០២៦ ឯកឧត្ដម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រោះព្រំ សិរីសួស្តីចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ នៅទីស្តីការ អ.ស.ហ.
ពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ) និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. និងឯកឧត្តម ងី តាយី រដ្ឋលេខាធិការ កសហវ និងមានការអញ្ជេីញចូលរួមពីឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការទទួលបន្ទុកជាអគ្គនាយក ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ឯកឧត្តមអគ្គនាយក និងឯកឧត្តម លោកជំទាវ ជាសមាជិក-សមាជិកាក្រុមប្រឹក្សានៃ អ.ស.ហ. ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងជាមន្រ្តីនៃនិយ័តករ និងអង្គភាពក្រោមឱវាទ អ.ស.ហ.។
………………………………….
