នាព្រឹកថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអង្គភាព ដើម្បីពិនិត្យលើសេចក្តីព្រាងសេចក្តីណែនាំចំនួន៤ រួមមាន៖ ១).សេចក្តីណែនាំស្តីពីស្ដង់ដារបាយការណ៍សវនកម្មប្រចាំឆ្នាំ, ២).សេចក្តីណែនាំស្តីពីស្តង់ដារបាយការណ៍ស្ដីពីការពិនិត្យឡើងវិញ ប្រចាំត្រីមាស និងប្រចាំឆ្នាំ,៣).សេចក្ដីណែនាំស្ដីពីទម្រង់របាយការណ៍សវនកម្មប្រចាំឆ្នាំ, និង៤).សេចក្ដីណែនាំស្ដីពីទម្រង់របាយការណ៍ស្ដីពីការពិនិត្យឡើងវិញ ប្រចាំត្រីមាស និងប្រចាំឆ្នាំ របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានអង្គភាព ក៏បានផ្តល់នូវអនុសាសន៍ណែនាំ និងធាតុចូល ដើម្បីបំពេញបន្ថែមលើខ្លឹមសារនៃសេចក្តីព្រាងសេចក្តីណែនាំទាង់អស់ខាងលើឲ្យកាន់តែមានភាពពេញលេញ និងអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាចុងបញ្ចប់ ឯកឧត្តមប្រធានអង្គភាព ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទាំងអស់ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់។
………………………………….