នាព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំខរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ អង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានរៀបចំវគ្គបណ្តុះបណ្តាលមន្ត្រីនៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិ នៃការគ្រប់គ្រងមន្ត្រី និងប្រព័ន្ធបច្ចេកវិទ្យាសម្រាប់គ្រប់គ្រង របស់ អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងបញ្រ្ជាបការយល់ដឹងអំពីក្របខ័ណ្ឌបទប្បញ្ញត្តិ នៃការគ្រប់គ្រងមន្ត្រី និងប្រព័ន្ធបច្ចេកវិទ្យាសម្រាប់គ្រប់គ្រង ដល់មន្ត្រីនៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ វគ្គបណ្តុះបណ្តាលនេះ ទទួលបានការចូលរួមយ៉ាងសកម្មពីមន្ត្រីពាក់ព័ន្ធ និងបានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា។