នាពេលព្រឹកថ្ងៃពុធ ៩រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និងជាប្រធានប្រតិភូសវនកម្ម បានដឹកនាំប្រតិភូសវនកម្ម និងសវនករទទួលបន្ទុក ចូលរួមកិច្ចប្រជុំជាមួយតំណាងអគ្គលេខាធិការដ្ឋាន (អ.ស.ហ.) ដែលដឹកនាំដោយ លោក ម៉ី សំអាត ប្រធាននាយកដ្ឋានកិច្ចការទូទៅ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. រួមជាមួយថ្នាក់ដឹកនាំនាយកដ្ឋាន មជ្ឈមណ្ឌល និងការិយាល័យក្រោមឱវាទអគ្គលេខាធិការដ្ឋាន អ.ស.ហ. ក្នុងគោលបំណងបើកការដាក់ឲ្យដំណើរការកម្មវិធីសវនកម្មឆ្នាំ២០២៦ និងការតាមដានការអនុវត្តអនុសាសន៍សវនកម្មឆ្នាំ២០២៥។ កិច្ចប្រជុំត្រូវបានបញ្ចប់នាវេលាម៉ោង ០៩ : ៤៥ នាទី ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។