នាថ្ងៃចន្ទ ៦កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. សហការជាមួយអាជ្ញាធរសវនកម្មជាតិ បានរៀបចំកម្មវិធីវគ្គបណ្តុះបណ្តាលស្តីពីសវនកម្ម ក្រោមអធិបតីភាពរបស់ លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និងតំណាងអាជ្ញាធរសវនកម្មជាតិ។ កម្មវិធីវគ្គបណ្តុះបណ្តាលនេះនឹងត្រូវបានរៀបចំឡើងចំនួន ២ ថ្ងៃ ក្នុងគោលបំណងបណ្តុះបណ្តាលស្តីពីសវនកម្មរួមមាន ការត្រួតពិនិត្យផ្ទៃក្នុង, ការកំណត់ និងវាយតម្លៃហានិភ័យ, ការរៀបចំនីតិវិធីសវនកម្មឆ្លើយតបនឹងហានិភ័យ ដល់មន្ដ្រីរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ប្រមាណ ៥១ រូប។