នាព្រឹកថ្ងៃពុធ ៩រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និងជាប្រធានប្រតិភូសវនកម្ម បានដឹកនាំប្រតិភូសវនកម្ម ចូលរួមកិច្ចប្រជុំជាមួយតំណាងនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) ដែលដឹកនាំដោយ លោក ឃុន វាសនា អគ្គនាយករងនៃនិយ័តករបរធនបាលកិច្ច តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនិយ័តករបរធនបាលកិច្ច អមដោយថ្នាក់ដឹកនាំនាយកដ្ឋាន និងការិយាល័យពាក់ព័ន្ធរបស់និយ័តករបរធនបាលកិច្ច ក្នុងគោលបំណងបើកដាក់ឲ្យដំណើរការកម្មវិធីសវនកម្មឆ្នាំ២០២៦ និងការតាមដានការអនុវត្តអនុសាសន៍សវនកម្មឆ្នាំ២០២៥។ កិច្ចប្រជុំត្រូវបានបញ្ចប់ នាវេលាម៉ោង ១០ : ៣០ នាទីព្រឹក ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។
