នាថ្ងៃពុធ ៩រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និងជាប្រធានប្រតិភូសវនកម្ម បានដឹកនាំប្រតិភូសវនកម្ម និងសវនករទទួលបន្ទុក ចូលរួមកិច្ចប្រជុំជាមួយតំណាងនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ដែលដឹកនាំដោយ លោកជំទាវ សុខ សុគន្ធជីវី និងឯកឧត្តម លេខា វិចិត្រ អគ្គនាយករងនៃ ន.ម.ក. តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. រួមជាមួយថ្នាក់ដឹកនាំនាយកដ្ឋាន ការិយាល័យ និងមន្រ្តីជំនាញរបស់ ន.ម.ក. ក្នុងគោលបំណងបើកដាក់ឲ្យដំណើរការកម្មវិធីសវនកម្មឆ្នាំ២០២៦ និងការតាមដានការអនុវត្តអនុសាសន៍សវនកម្មឆ្នាំ២០២៥។ កិច្ចប្រជុំនេះត្រូវបានបញ្ចប់នាវេលាម៉ោង ១១:៤០ នាទីថ្ងៃត្រង់ ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។