នាព្រឹកថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០ នាទី លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំកម្រិតអន្តរនាយកដ្ឋានដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្ដីព្រាងផែនការសកម្មភាពយេនឌ័ររបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ២០២៥-២០២៨ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញនៃអង្គភាពសវនកម្មផ្ទៃក្នុង។ នៅក្នុងកិច្ចប្រជុំនេះ លោកអនុប្រធានអង្គភាព និងអង្គប្រជុំ បានកែសម្រួល និងផ្តល់ជាធាតុចូលមួយចំនួនដើម្បីឲ្យសេចក្ដីព្រាងផែនការនេះមានភាពពេញលេញ គ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបាន។ ជាចុងបញ្ចប់ លោកអនុប្រធានអង្គភាព ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ កិច្ចប្រជុំត្រូវបានបញ្ចប់នៅវេលាម៉ោង ១០:៣០ នាទីព្រឹក ប្រកបដោយផ្លែផ្លា និងស្មារតីទទួលខុសត្រូវខ្ពស់។
………………………………….