នាព្រឹកថ្ងៃពុធ ៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និងជាប្រធានគណៈកម្មការចំពោះកិច្ច បានដឹកនាំសមាជិកចូលរួមកិច្ចប្រជុំលើរបាយការណ៍សវនកម្មឆ្នាំ២០២៦ និងការតាមដានការអនុវត្តអនុសាសន៍សវនកម្មឆ្នាំ២០២៥ របស់អង្គភាពក្រោមឱវាទ អ.ស.ហ.។ ជាលទ្ធផលគណៈកម្មការចំពោះកិច្ចបានសម្រេចឯកភាពទទួលយកនូវការរៀបចំសេចក្តីព្រាងរបាយការណ៍សវនកម្មឆ្នាំ២០២៦ និងរបាយការណ៍ការតាមដានអនុសាសន៍សវនកម្មឆ្នាំ២០២៥។ កិច្ចប្រជុំគណៈកម្មការចំពោះកិច្ចបានបញ្ចប់នៅម៉ោង ១: ១០ នាទីរសៀល ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។