នាថ្ងៃចន្ទ ១៣រោច ថ្ងៃអង្គារ ១៤រោច ខែអស្សុជ និងថ្ងៃព្រហស្បតិ៍ ២កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ២១ និង២៣ ខែតុលា គ.ស.២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមប្រធាន ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និងជាប្រធានប្រតិភូសវនកម្ម អមដោយលោកប្រធាននាយកដ្ឋានសវនកម្មទី២ លោកអនុប្រធាននាយកដ្ឋានសវនកម្មទី១ និងលោកអនុប្រធាននាយកដ្ឋានសវនកម្មទី២ បានដឹកនាំមន្រ្តីជំនាញការិយាល័យសវនកម្មទី៤ នៃនាយកដ្ឋានសវនកម្មទី២ និងមន្រ្តីជំនាញការិយាល័យគ្រប់គ្រងព័ត៌មានវិទ្យានៃនាយកដ្ឋានកិច្ចការទូទៅ បានជួបប្រជុំពិភាក្សាជាមួយនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ដើម្បីស្វែងយល់អំពីបរិស្ថានប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ ន.ម.ក. និងពិភាក្សាលើសកម្មភាពការងារដែល ន.ម.ក. បាននឹងកំពុងអនុវត្ត ក្នុងគោលបំណង ស្វែងរកនូវហានិភ័យ ដើម្បីកំណត់ជាប្រធានបទសវនកម្ម និងលក្ខណៈវិនិច័្ឆយ ដែលត្រូវប្រើប្រាស់សម្រាប់រៀបចំផែនការសវនកម្មឆ្នាំ២០២៦។ កិច្ចប្រជុំពិភាក្សានេះ មានការអញ្ជើញចូលរួមពី លោកជំទាវ សុខ សុគន្ធជីវី អគ្គនាយករងនៃ ន.ម.ក. អមដោយថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញនៃនាយកដ្ឋានពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅនៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ ជាលទ្ធផល កិច្ចប្រជុំពិភាក្សាត្រូវបានបញ្ចប់ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។
………………………………….