នារសៀលថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) អមដោយ លោក លឹម ចាន់ណា អនុប្រធានអង្គភាព, លោក នួន សំរតនា ប្រធាននាយកដ្ឋានកិច្ចការទូទៅ, លោក ថៅ គីមរ៉ុង អនុប្រធាននាយកដ្ឋានកិច្ចការទូទៅ និងមន្រ្តីជំនាញចូលរួមប្រជុំពិភាក្សាតាមប្រព័ន្ធអនឡាញ (Zoom) ជាមួយនឹងក្រុមការងារកម្រិតបច្ចេកទេសនៃ អ.ស.ហ. ដើម្បីពិនិត្យ និងផ្តល់យោបល់ទៅលើសេចក្តីព្រាង ១.របាយការណ៍សមិទ្ធផលឆ្នាំ២០២៤ របស់ អ.ស.ហ., ២.ផ្សេងៗ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សា អ.ស.ហ.។ កិច្ចប្រជុំនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ., និយ័តករធានារ៉ាប់រងកម្ពុជា, និយ័តករមូលបត្រកម្ពុជា, និយ័តករសន្តិសុខសង្គម, និយ័តករបរធនបាលកិច្ច, និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ និងនិយ័តករគណនេយ្យនិងសវនកម្ម។ កិច្ចប្រជុំនេះ បានបញ្ចប់ទៅប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។