នាព្រឹកថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំប្រជុំផ្ទៃក្នុងអង្គភាពលើសេចក្តីព្រាងសេចក្តីណែនាំស្តីពីការរៀបចំរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញការអនុវត្តការប្រមូលចំណូល ការអនុវត្តចំណាយ ការបង់ភាគទាន និងការប្រើប្រាស់ភាគទានរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដោយមានការចូលរួមពីលោកអនុប្រធានអង្គភាព, ថ្នាក់ដឹកនាំនាយកដ្ឋាន, ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់នៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានអង្គភាពក៏បានផ្តល់ជាអនុសាសន៍ណែនាំបន្ថែមអំពីការរៀបចំសេចក្តីណែនាំស្តីពីការរៀបចំរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញការអនុវត្តការប្រមូលចំណូល ការអនុវត្តចំណាយ ការបង់ភាគទាន និងការប្រើប្រាស់ភាគទាន ដល់មន្ត្រីជំនាញផងដែរ។ ជាចុងក្រោយឯកឧត្តមប្រធានអង្គភាពបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទាំងអស់ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត ប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាព។