នារសៀលថ្ងៃពុធ៧រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ (អ.ស.ហ.) និងជាប្រធានគណៈកម្មការចំពោះកិច្ចវាយតម្លៃរបាយការណ៍សវនកម្ម របាយការណ៍ពិនិត្យឡើងវិញ និងរបាយការណ៍តាមដានការអនុវត្តអនុសាសន៍សវនកម្ម បានដឹកនាំកិច្ចប្រជុំដើម្បីវាយតម្លៃសេចក្តីព្រាងរបាយការណ៍ស្តីពីការពិនិត្យឡើងវិញការអនុវត្ត ការប្រមូលចំណូល ការអនុវត្តចំណាយ ការបង់ភាគទាន និងការប្រើប្រាស់ភាគទាន ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ របស់អង្គភាពក្រោមឱវាទ អ.ស.ហ.។ ជាលទ្ធផលគណៈកម្មការចំពោះកិច្ចបានសម្រេចឯកភាពទទួលយកនូវការបំភ្លឺរបស់សវនករទទួលបន្ទុក និងអនុញ្ញាតឱ្យសវនករទទួលបន្ទុកបន្តនីតិវិធីរៀបចំរបាយការណ៍ស្តីពីការពិនិត្យឡើងវិញ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤។ កិច្ចប្រជុំគណៈកម្មការចំពោះកិច្ចបានបញ្ចប់នៅម៉ោង ៥:០០នាទី ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។