នាព្រឹកថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០នាទីព្រឹក ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងពិនិត្យនិងកែសម្រួលលើសេចក្ដីព្រាងក្របខ័ណ្ឌបទប្បញ្ញត្តិកម្មវិធីប្រកួតប្រជែងការយល់ដឹងពាក់ព័ន្ធនឹងការអនុវត្តមុខងារសវនកម្ម ដោយមានការចូលរួមពីលោកអនុប្រធានអង្គភាព ថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញនៃនាយកដ្ឋានកិច្ចការទូទៅ នាយកដ្ឋានសវនកម្មទី១ និងនាយកដ្ឋានសវនកម្មទី២។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធាន បានធ្វើការត្រួតពិនិត្យ និងផ្តល់ការណែនាំបន្ថែមក្នុងការកែសម្រួលខ្លឹមសារ នៃការរៀបសេចក្តីព្រាងក្របខ័ណ្ឌបទប្បញ្ញត្តិកម្មវិធីប្រកួតប្រជែងការយល់ដឹងពាក់ព័ន្ធនឹងការអនុវត្តមុខងារសវនកម្ម ។ កិច្ចប្រជុំនេះ បានបញ្ចប់វេលាម៉ោង ១២:០០ នាទីថ្ងៃត្រង់ ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។