នាព្រឹកថ្ងៃចន្ទ ៦រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ឯកឧត្ដម  ឈុន  សម្បត្តិ  ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញការអនុវត្តការប្រមូលចំណូល ការអនុវត្តចំណាយ ការបង់ភាគទាន និងការប្រើប្រាស់ភាគទាន ប្រចាំត្រីមាសទី២ ឆ្នាំ២០២៣ របស់អង្គភាពក្រោមឱវាទ អ.ស.ហ. ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃនាយកដ្ឋានសវនកម្មទី១ នាយកដ្ឋានសវនកម្មទី២ និងការិយាល័យផែនការនិងបណ្តុះបណ្តាល នៃនាយកដ្ឋានកិច្ចការទូទៅ។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធាន បានផ្ដល់ការណែនាំពាក់ព័ន្ធនឹងនីតិវិធីក្នុងការអនុវត្តការពិនិត្យឡើងវិញ និងការរៀបចំរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញប្រចាំត្រីមាសទី២ ឆ្នាំ២០២៣ របស់អង្គភាពក្រោមឱវាទ អ.ស.ហ.។
នៅចុងបញ្ចប់ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានថ្លែងអំណរគុណដល់មន្រ្តីជំនាញទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
កិច្ចប្រជុំបានបញ្ចប់នៅប្រកបដោយផ្លែផ្កា សាមគ្គីភាព និងស្មារតីមោះមុត។