នារសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក ឈុំ សេរីវុធ អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និងជាប្រធានប្រតិភូសវនកម្ម បានដឹកនាំសមាជិកប្រតិភូសវនកម្មចូលរួមកិច្ចប្រជុំជាមួយនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) ដឹកនាំដោយ លោក វ៉ា វិជ្ជា ប្រធាននាយកដ្ឋានគ្រប់គ្រងអាជ្ញាបណ្ណ និងកិច្ចការគតិយុត្ត និងលោក ទូច ម៉េងឡេង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ នៃ ន.ធ.ក. អមដោយសហការី ក្នុងគោលបំណងបើកដាក់ឲ្យដំណើរការកម្មវិធីសវនកម្មឆ្នាំ២០២៥។ កិច្ចប្រជុំបានចាប់ផ្តើមនៅម៉ោង ១៥:០០ នាទីរសៀល និងបានបញ្ចប់នៅម៉ោង ១៥:៤០ នាទីរសៀលនាថ្ងៃដដែល។ កិច្ចប្រជុំត្រូវបានបញ្ចប់ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។