នាព្រឹកថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និងជាប្រធានប្រតិភូសវនកម្ម បានដឹកនាំសមាជិកប្រតិភូសវនកម្មចូលរួមកិច្ចប្រជុំជាមួយនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) ដឹកនាំដោយ ឯកឧត្តម ណី សាកល អគ្គនាយករងនៃនិយ័តករបរធនបាលកិច្ច អមដោយសហការី ក្នុងគោលបំណងបើកដាក់ឲ្យដំណើរការកម្មវិធីសវនកម្មឆ្នាំ២០២៥ និងការតាមដានការអនុវត្តអនុសាសន៍គ្រាមុន។ កិច្ចប្រជុំបានចាប់ផ្តើមនៅម៉ោង ៩:៣០នាទី ព្រឹក និងបានបញ្ចប់នៅម៉ោង ១០:៤០ នាទីព្រឹកនាថ្ងៃដដែល។ កិច្ចប្រជុំត្រូវបានបញ្ចប់ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវ។