នាព្រឹកថ្ងៃសុក្រ ១០កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០នាទី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអង្គភាព ដើម្បីពិនិត្យលើសេចក្តីព្រាងក្របខណ្ឌបទប្បញ្ញត្តិក្នុងការរៀបចំរបាយការណ៍ចុះស្វែងយល់អំពីបរិស្ថានត្រួតពិនិត្យនៃបណ្តាអង្គភាពក្រោមឱវាទ អ.ស.ហ. និងសេចក្តីណែនាំយន្តការនីតិវិធីស្តីពីការស្នើសុំបញ្ជាក់លិខិតរដ្ឋបាលតាមប្រព័ន្ធឌីជីថល ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញរបស់អង្គភាពសវនកម្មផ្ទៃក្នុង អ.ស.ហ.។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធាន បានផ្តល់អនុសាសន៍ណែនាំ និងធាតុចូលជាច្រើនដល់មន្រ្តីជំនាញសម្រាប់ប្រើប្រាស់ជាមូលដ្ឋានក្នុងការកែសម្រួលបន្ថែមលើសេចក្តីព្រាងសេចក្តីណែនាំខាងលើឲ្យមានភាពពេញលេញ និងត្រឹមត្រូវ។ ជាចុងបញ្ចប់ ឯកឧត្តមប្រធានអង្គភាព បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទាំងអស់ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់។ កិច្ចប្រជុំត្រូវបានបញ្ចប់នៅវេលាម៉ោង១២:០០នាទី ប្រកបដោយផ្លែផ្កា និងការទទួលខុសត្រូវខ្ពស់។
………………………………….
