នាព្រឹកថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ​ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំកម្រិតផ្ទៃក្នុងអង្គភាព ដើម្បីពិនិត្យលើសេចក្តីព្រាងក្របខ័ណ្ឌបទបញ្ញត្តិពាក់ព័ន្ធ នឹងការរៀបចំរបាយការណ៍ចុះស្វែងយល់អំពីហានិភ័យផ្ទៃក្នុងនៃបណ្តាអង្គភាពក្រោមឱវាទ អ.ស.ហ. និងការរៀបចំផែនការសវនកម្មប្រចាំឆ្នាំរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដោយមានការចូលរួមពីលោកអនុប្រធានអង្គភាព ថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្ត្រីជំនាញរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធា​នអង្គភាព បានផ្តល់ការណែនាំ និងធាតុមួយចំនួនដល់ការិយាល័យជំនាញដើម្បីកែសម្រួលបន្ថែមទៅលើសេចក្តីព្រាងក្របខ័ណ្ឌបទបញ្ញត្តិ ខាងលើក្នុងគោលបំណងធានាបាននូវភាពពេញលេញ គ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពខ្ពស់។ កិច្ចប្រជុំនេះ ត្រូវបានបញ្ចប់នាវេលាម៉ោង ១២:០០នាទី ប្រកបដោយផ្លែផ្កា និងកិច្ចសហការខ្ពស់។