នាព្រឹកថ្ងៃសុក្រ ៩រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែវិចិ្ឆកា ឆ្នាំ២០២៥ វេលាម៉ោង ១០:០០ នាទីព្រឹក ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. និងជាប្រធានគណៈកម្មការបច្ចេកទេសត្រួតពិនិត្យ និងវាយតម្លៃការធានាគុណភាពសវនកម្ម បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងវាយតម្លៃការធានាគុណភាពសវនកម្មរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញនៃអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធាន បានផ្តល់អនុសាសន៍ណែនាំបន្ថែមសម្រាប់ជាមូលដ្ឋានក្នុងការកែលម្អចំណុចចំនួន ដើម្បីឲ្យការធានាគុណភាពសវនកម្ម របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. កាន់តែមានភាពល្អប្រសើរឡើង។ ជាចុងបញ្ចប់ ឯកឧត្តមប្រធាន បានវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទាំងអស់ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារតាមតួនាទី និងភារកិច្ចប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់។ កិច្ចប្រជុំត្រូវបានបញ្ចប់នៅវេលាម៉ោង ១២:០០ នាទី ប្រកបដោយផ្លៃផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។

………………………………….