នាព្រឹកថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) អមដោយលោកអនុប្រធានអង្គភាព លោកប្រធាននាយកដ្ឋានកិច្ចការទូទៅ លោកប្រធាននាយកដ្ឋានសវនកម្មទី១ និងលោកប្រធាននាយកដ្ឋានសវនកម្មទី២ របស់អង្គសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានចូលរួមវេទិការផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី១ របស់ អ.ស.ហ. និងសន្និសីទមូលបត្រប្រចាំឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ.។ កម្មវិធីនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទ អ.ស.ហ. និងស្ថាប័នពាក់ព័ន្ធ ដែលប្រព្រឹត្តឡើងនៅសណ្ឋាគារ សុខា រាជធានីភំ្នពេញ។ កម្មវិធីនេះ ត្រូវបានបញ្ចប់ប្រកបដោយផ្លែផ្កា និងកិច្ចសហការល្អពីភាគីពាក់ព័ន្ធទាំងអស់។
