នាព្រឹកថ្ងៃចន្ទ ១៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែតុលា គ.ស.២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក ឈុំ សេរីវុធ អនុប្រធានអង្គភាពសវកម្មផ្ទៃក្នុង អមដោយលោកស្រី កែម សិរីបុត្រ អនុប្រធានការិយាល័យសវនកម្មទី១ នៃនាយកដ្ឋានសវនកម្មទី១ និងមន្រ្តីជំនាញ បានអញ្ជើញចូលរួមពិធីដាក់ឱ្យដំណើរការ “ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា” ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលបានប្រព្រឹត្តនៅសណ្ឋាគាររ៉េស៊ីដង់សុខា ភ្នំពេញ។ ពិធីដាក់ឱ្យដំណើរការនេះ រៀបចំឡើងដើម្បីបង្ហាញពីការសម្រេចបាននូវបង្គោលចរដ៏សំខាន់នៃផែនការយុទ្ធសាស្រ្តបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ ក៏ដូចជានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពបន្ថែមទៀត សម្រាប់ការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ របស់រាជរដ្ឋាភិបាល។ ពិធីដាក់ឱ្យដំណើរការនេះ មានការចូលរួមពីឯកឧត្តមរដ្ឋមន្រ្តីពីបណ្ដាក្រសួង-ស្ថាប័ន ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃភាគីពាក់ព័ន្ធនានា។ ពិធីដាក់ឱ្យដំណើរការនេះ បានបញ្ចប់ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។
………………………………….