នារសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) អមដោយលោកអនុប្រធានអង្គភាព និងសហការី បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ដើម្បីពិភាក្សាលើសេចក្តីព្រាងចុងក្រោយនៃ ’យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២១-២០៣០” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងជាប្រធាននៃ គ.អ.ហ.។ កិច្ចប្រជុំពិភាក្សានេះមានការចូលរួមពីឯកឧត្តមអនុប្រធានគណៈកម្មាធិការ និងឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាសមាជិកនៃគណៈកម្មាធិការនេះផងដែរ។ កិច្ចប្រជុំពិភាក្សានេះ បានបញ្ចប់ទៅប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។